ពិតជាអស្ចារ្យ មករំលឹកស្នាដៃកូនខ្មែរ យកស៊ីម៉ង់សាងសង់ធ្វើជា ប្រាសាទអង្គរវត្ត

ភ្នំពេញ៖ អាចនិយាយបានថា ប្រាសាទអង្គរវត្ត ជាទីកន្លែងបែបប្រវត្តសាស្រ្តមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តសៀមរាប បានទាក់ទាញនៅភ្ញៀវទេសចររាប់លាននាក់មកទស្សនាមានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ដល់១១៥០) ដើម្បីឧទ្ទិសថ្វាយ ព្រះវិស្ណុ ក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។

យ៉ាងណាមិញ ទីប្រាសាទអង្គរទាំងមូលត្រូវបានពិភពលោក ចាត់ទុកជាស្នាដៃស្ថាបត្យកម្មមួយដ៏អស្ចារ្យបំផុតក្នុងលោកទៀតផង។ ក្នុងនោះដែរ ប្រិយមិត្តអ្នកអាន ច្បាស់ជាធ្លាប់បានលេង និងឃើញប្រាង្គប្រាសាទមានក្បាច់រចនាឡើងយ៉ាងស្រស់ស្អាតគ្មានពីរ តែអ្វីដែលគ្រប់គ្នាចាប់អារម្មន៍បន្ថែមនោះ យើងឃើញកូនខ្មែរមួយក្រុមចាប់ដៃគ្នាសាងសង់ប្រាសាទអង្គរវត្ត ធ្វើអំពីស៊ីម៉ង់យ៉ាងប្រណិតផងដែរ។

បើទោះបី ការកសាងនេះ វាមិនដូចមួយរយភាគរយនៃប្រាង្គប្រាសាទអង្គរទាំងមូល តែក្បាច់នៃការរចនាឡើងពិតជាស្រស់ស្អាត អស្ចារ្យគួរឲ្យសរសើរ ម្យ៉ាងវិញទៀត ការសង់ប្រាសាទនេះ ធ្វើឡើងនៅទីធ្លាយ៉ាងធំទូលាយទៀតផង។ ក្រោយមហាជន និងអ្នកលេងបណ្ដាញសង្គម បានឃើញរូបភាពទាំងនេះរួច ពួកបានកោតសរសើរទៅលើទឹកដៃកូនខ្មែរ ដែលខំសាងសង់ឡើងអស់ពីចិត្ត បានយ៉ាងល្អប្រណីតបែបនេះ៕

ប្រភពរូបភាព៖ Moha Reach

សូមទស្សនារូបភាពខាងក្រោម៖