មើលយូរកាន់តែស្អាត! ក្រោយគ្រងមកុដ Miss Grand កម្ពុជា សេង រដ្ឋា កាន់តែស្រស់ស្អាត

ភ្នំពេញ៖ អាចនិយាយបានថា ក្រោយរកឃើញនៅម្ចាស់តំណែង Miss Grand Cambodia ឆ្នាំ ២០២០ ដែលបានទៅលើកញ្ញា​ សេង រដ្ឋា មកពីខេត្តកំពង់ធំរួច មានមហាជនជាច្រើនពេញចិត្តនៅបេក្ខភាពរូបនេះជាខ្លាំង ក្នុងអំឡុងពេលប្រកួត នាងពិតជាមានភាពលេចធ្លោខ្លាំងតែម្ដង ទាំងរូបសម្ផស្ស ដំណើរ និងសមត្ថភាពជាដើម។

ទន្ទឹមនឹងក្លាយជាម្ចាស់មកុដនេះ នាងក៏មានរូបសម្ផស្សស្រស់ស្អាត ហើយមានរាងស្រឡូន និងកម្ពស់ខ្ពស់សាកសមជាបវរកញ្ញាតែម្ដង ក្រៅពីមានរូបសម្រស់ដ៏ទាក់ទាញបែបនេះហើយ គេសង្កេតឃើញថា ចំណេះដឹងម្ចាស់ជ័យលាភីរូបនេះ មានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចឆ្លើយនៅសំណួរពីគណកម្មការបានយ៉ាងល្អថែមទៀតផង។ ក្នុងនោះដែរ ខណៈពេលប្រកួត កញ្ញា សេង រដ្ឋា មានចំណុចទាក់ទាញជាច្រើន ដែលអាចធ្វើឲ្យមហាជនចាប់អារម្មណ៍ និងបោះឆ្នោតជ្រើសរើសនាងយ៉ាងដូច្នេះ។

ជាមួយគ្នានេះដែរ ក្រោយទទួលបាននៅមកុដមានឈ្មោះជាម្ចាស់ពាន់ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា កាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនរូបសរសើរពីរូបសម្រស់នាងជាថ្មី បន្ទាប់ពីធ្វើការផាត់មុខ ពាក់មកុដ បង្ហាញនៅស្នាមញញឹមយ៉ាងជឿជាក់ និងស្រស់ស្រាយនោះ ហើយរូបភាពជាច្រើនសន្លឹកនោះ ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរពីមុខមាត់ដ៏ស្រស់ផូរផង់នាងសឹងតែមិនដាច់ពីមាត់គ្រប់ៗគ្នាទៅហើយ៕

ប្រភពរូបភាព៖ Vemean Mani

សូមទស្សនារូបភាពខាងក្រោម៖​