មិនឲ្យចាញ់ប្អូនស្រី Kendall Jenner ឈរបង្អួតរាងមុខកញ្ចក់យ៉ាងជឿជាក់

បរទេស៖ កាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូត Kendall Jenner បានឈរបង្អួតរាងនៅមុខកញ្ចក់នៅក្នុងបន្ទប់ទឹកនិង បានបង្ហោះរូបទៅក្នុងបណ្តាញសង្គមអ៊ីនធើណែត ដោយភាពជឿជាក់ខ្លាំង មិនឲ្យចាញ់សេដ្ឋីនីប្អូនស្រី Kylie Jenner បន្តិចសោះឡើយ។

ដោយឡែក ក្រោយត្រលប់មកពីប្រទេសអុីតាលីវិញ តារាមូ៉ដែលរូបនេះ បានឈរថតរូបកាច់រាងនៅមុខកញ្ចក់ បង្ហោះចូលទៅក្នុងបណ្តាញសង្គម ដោយបង្ហាញរាងដ៏ស្រឡូនល្វតល្វន់ ជាមួយនឹងឈុតប៊ីគីនីពណ៍ប្រាក់និង មានលក្ខណៈផ្លេកៗ ដែលបង្កើតភាពទាក់ទាញបានមួយកម្រិតទៀតផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាសរសើររូបរាងរបស់តារាមួយដួងនេះ ចំពោះការថែរក្សារូបរាងបានយ៉ាងល្អស្អាតនិង ស្រស់សោភារួមទាំង ឈុតដែលមានភ្លឺ​ចែងចាំង ដែលបានបន្ថែមភាពស្រស់ស្អាតមួយកម្រិតគួរឲ្យគយគន់ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖