អាយដលអ្នកណាខ្លះ? ក្រោយផ្អាកសិល្បៈច្រើនឆ្នាំ តើ ហេង ប៊ុនលាភ ផ្លាស់ប្ដូរអ្វីខ្លះ?

ភ្នំពេញ៖ គ្រាន់តែលឺឈ្មោះ លោក ហេង ប៊ុនលាភ ច្បាស់ជាប្រិយមិត្តជាច្រើន នៅចាំអតីតតារាសម្ដែងប្រុសដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញអំឡុងឆ្នាំ ២០០០ជាមិនខាន។ ជាការពិត ក្រោយសម្រេចចិត្ត ដើរចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក តារាប្រុសរូបនេះ ក៏ធ្លាប់បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តរឿង «កូនពស់កេងកង» សារជាថ្មីផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រលោកសប្បាយចិត្តជាខ្លាំង ក្រោយឃើញវត្តមានតារារូបនេះលើវិថីសិល្បៈជាថ្មី។

យ៉ាងណាមិញ បន្ទាប់ពីសម្ដែងរឿងមួយនេះចប់ លោក ហេង ប៊ុនលាភ បានស្ងប់ស្ងាត់ពីសិល្បៈម្ដងទៀត និងធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនចង់ដឹងពីសុខទុក្ខ និងជីវិតរស់នៅបច្ចុប្បន្នរបស់លោកជាខ្លាំង។ បើទោះបី អតីតាតារាប្រុសរូបនេះ ផ្អាកពីការងារសិល្បៈក៏ពិតមែន តែជីវិតរស់នៅសព្វថ្ងៃពិតជាមានក្ដីសុខ​ និងសុភមង្គលខ្លាំងតែម្ដង ម្យ៉ាងវិញទៀត លោកបានរៀបការកសាងជីវិតគ្រួសារ ព្រមទាំងប្រើការរស់នៅប្រចាំថ្ងៃយ៉ាងសាមញ្ញធម្មតាផងដែរ។

តួយ៉ាង ពេលនេះងាកមកមើលពីកាតផ្លាស់ប្ដូររបស់ លោក ហេង ប៊ុនលាភ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ តើបច្ចុប្បន្ន តារារូបនេះបានផ្លាស់ប្ដូរអ្វីខ្លះ ដែលកន្លងមកធ្លាប់ជាតារាល្បីប្រចាំប្រទេស កាលជាង ១០ឆ្នាំមុននេះ៖

១៖ រូបសម្បត្តិ

អតីតតារាសម្ដែងរូបនេះ កាលនៅធ្វើជាតារាសម្ដែង លោកតែងតែទួលបានការកោតសរសើរខ្លាំងទៅលើទេពកោសល្យ សមត្ថភាពសម្ដែងរឿង ជាពិសេស តារារូបនេះ មានរូបសម្បត្តិស្រស់សង្ហា មានមុខមាត់ស្អាត គួរឲ្យចាប់អារម្មណ៍តែម្ដង។ ចំនែករូបសម្រស់នាពេលបច្ចុប្បន្នរបស់តារារូបនេះវិញ ឃើញថា ពេលនេះលោកនៅតែសង្ហា និងមានភាពទាក់ទាញដដែល គ្រាន់តែស្ទាយ៍តុបតែងខ្លួនរៀងសាមញ្ញ មិនបង្ហាញភាពស៊ីវិល័យដូចពេលមុនយ៉ាងណាក្ដី។