នាយ តាក់ស៊ី ទម្លា.យអាថ៌កំបាំង ពីនៅបន្ទប់ជួល៦០ដុល្លារ មកនៅវីឡាជិត ២០ម៉ឺនដុល្លារ…

កាលពីប្រមានជាង ២ខែមុន លោក ប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងក្រុមកំប្លែង CBS

បានទួញថ្ងូ រៀបរាប់ថា ខ្លួនជួបទុក្ខលំបាករកព្រឹកខ្វះល្ងាច ដើរថតបានលុយបន្តិចបន្តួចទុកសម្រាប់ផ្គត់ផ្គង់ម្ដាយនៅស្រុក រហូតដល់ខែខ្លះម្ចាស់បន្ទប់ជួលអាណិតមិនយកលុយថ្លៃឈ្នួលមួយខែ ៦០ដុល្លារ ទៀតផង ។

ធ្វើឲ្យប្រិយមិត្ត មានការសម្ដែងក្ដីអាណិតអាសូរ ទៅលើរូបលោកយ៉ាងច្រើនតែម្ដង។លើសពីនេះទៅទៀតនោះ តាមបើការបង្ហោះរបស់នាយ តាក់ស៊ី នាពេលកន្លងមក គេសង្កេតឃើញថារូបលោក មាន

រឿងស៊យជាប់ៗគ្នា។ក្នុងនោះលោកអ៊ឹម ជីវ៉ាបានលើកឡើងថា អបអសាទរ តារាកំប្លែង នាយតាក់ សុីដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ 18មុឺនដុលារ

នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់មិញ 19.12.2021 ។ក្រោយពេលបានជ្រាបនៅព័ត៌មានខាងលើនេះធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការ

ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះត្រឹមតែរយៈពេលប្រមាណជា០២ខែសោះម៉េចក៏នាយតាក់ស៊ីផ្លាស់ប្ដូរ១៨០ដឺក្រេ បែបនេះថ្ងៃមុនក្រស្រាប់តែថ្ងៃនេះក្លាយជាអ្នកមានទៅវិញ?ជុំវិញរឿងរ៉ាវសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី

តម្លៃ 18មុឺនដុលារនេះសូមប្រិយមិត្តកុំយល់ច្រលំអោយសោះដោយហាងនិងផ្ទះថ្មីនោះមិនមែនជាកម្មសិទ្ធផ្ទាល់ខ្លួ..នរបស់នាយតាក់ស៊ីនោះទេ។បើយោងតាមការផ្ដល់បទសម្ភាសន៍របស់សនាយ តាក់ស៊ី

នៅក្នុងពិធីឡើងផ្ទះ និងហាងលក់ពូក តម្លៃ១៨ម៉ឺនដុល្លារនោះ នាយ តាក់ស៊ី បាននិយាយថា តាមពិតផ្ទះក៏ដូចជាដើមទុន រាប់សិបម៉ឺនដុល្លារនេះ ពុំមែនជារបស់នាយឡើយ ពោលគឺជារបស់

មិត្តភក្ដិដែលគេប្រគល់ឱ្យនាយគ្រប់គ្រងប៉ុណ្ណោះ ចំណែកផ្ទះ ក៏គេធ្វើឱ្យស្នាក់នៅដោយមិនគិតថ្លៃឈ្នួលដែរ ។