ទើបតែសម្រាលកូនស្រី ពេលនេះ Gigi Hadid បង្ហាញមុខមាត់ឈរពរកូន ញញឹមស្រស់ណាស់

បរទេស៖ តារាបង្ហាញម៉ូតមានឈ្មោះល្បីល្បាញ Gigi Hadid ជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ទិសទី ដោយថ្មីៗនេះ នាងបានប្រាប់ពីដំណឹងពរពោះកូនដំបូង ដែលធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង ដោយគ្រប់ពេលធ្លាប់តែឃើញតារារូបនេះ មានរាងស្លីមនោះ។

យ៉ាងណាមិញ ខណៈពេលពរពោះ គេសង្កេតឃើញតារាម៉ូដែលស្រីរូបនេះ បានថតរូបស្អាតៗបង្ហោះលើគណនីផ្ទាល់ខ្លួន ដោយបង្ហាញនៅអារម្មណ៍រំភើបថែមទៀតផង។ ក្នុងនោះដែរ ក្រោយពរពោះអស់ជាច្រើនខែកន្លងមកនេះ មួយអាទិត្យមុននេះ នាងសម្រាលបានកូនស្រីយ៉ាងជោគជ័យ ព្រមទាំងកូនស្រីតារារូបនេះ មានសុខភាពល្អផងដែរ តែអ្នកម៉ាក់សម័យថ្មីរូបនេះ នៅមិនទាន់បង្ហាញមុខកូនស្រីជាសាធារណៈ ឲ្យអ្នកគាំទ្របានឃើញនៅឡើយទេ។

ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនស្រីរួច តារាស្រីរូបនេះ បានបង្ហាញនៅអារម្មណ៍រំភើប ជាពិសេស រូបភាពថ្មីមួយសន្លឹករបស់នាងកំពុងពរកូនស្រី បានផ្ដល់នៅស្នាមញញឹម​យ៉ាងមានក្ដីសុខខ្លាំងតែម្ដង។ គួរបញ្ជាក់ផងដែរថា ឪពុកកូនស្រីរបស់នាងជាតារាចម្រៀង Zayn Malik ដែលជាអតីតសមាជិកក្រុម One Direction។ លើសពីនេះទៅទៀត បើទោះបី តារាម៉ូដែលរូបនេះ មិនទាន់បើកបង្ហាញមុខកូនយ៉ាងណាក្ដី ក៏ហ្វេននៅតែសន្មត់ថា កូនស្រីតារារូបនេះច្បាស់ជាស្រស់ស្អាតដូចនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*