មិនចាំបាច់អស់លុយច្រើន ក៏មានក្តីសុខ! មើល ស៊ឹម សូលីកា នាំគ្រួសារបោះតង់មុខផ្ទះ យ៉ាងរំភើយ

ភ្នំពេញ៖ បើនិយាយដល់ជីវិតគូស្វាមី ភរិយារបស់សិល្បករ សិល្បការិនីជើងចាស់ដ៏មានកេរ្ដិ៍ឈ្មោះ លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា ក្រោយសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារជាមួយគ្នាមួយឆ្នាំកន្លងមកនេះ អ្នកទាំងពីរតែងតែបង្ហាញនៅភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។ បើទោះបីតារាប្រុសស្រីទាំងពីរដួងនេះ កាន់តែមានវ័យជ្រេបន្តិចមែន តែចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរពិតជារឹងមាំខ្លាំង។

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ អ្នកនាង ស៊ឹម សូលីកា តែងតែនាំស្វាមី និងកូនស្រីទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ដើម្បីបង្កើនភាពស្និទ្ធិស្នាលចំពោះគ្នាទៅវិញទៅមក និងបង្ហាញនៅភាពសប្បាយរីករាយក្នុងគ្រួសារទៀតផង។ ក្នុងនោះដែរ ស្ទើរតែគ្រប់រូបភាពតារាស្រីរូបនេះបង្ហោះ សុទ្ធសឹងតែមានភាពរ៉ូមែនទិក និងស្វីតដាក់ស្វាមីជានិច្ច មិនតែប៉ុណ្ណោះ តារារូបនេះ ស្វាមីតារារូបនេះ តែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ទៅកាន់នាង និងកូនស្រី ទោះបីរវល់ជាមួយការងារយ៉ោងណាក្ដី។

ជាក់ស្ដែង ថ្មីៗនេះ ស្វាមីអ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពថ្មីយ៉ាងប្លែកភ្នែក ខណៈពេលបោះបង់នៅផ្ទះ និងធ្វើអាហារពេលល្ងាចសម្រាប់ញ៉ាំជុំគ្នាជាមួយគ្រួសារផងដែរ។ ដោយគ្រប់ពេលឃើញតែគ្រួសារមួយនេះ ទៅដើរលេងឆ្ងាយៗ តែពេលនេះ ពួកគេបានសម្រេចចិត្ត រៀបចំបោះតង់គេងមុខផ្ទះ បង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។ ទន្ទឹមនឹងការបង្ហោះ ស្វាមីតារារូបនេះបាននិយាយថា៖

អរគុណសន្តិភាព បបួលប្រពន្ធទៅបោះជុំរុំ នៅសមុទ្រ នៅមណ្ឌលគីរី នៅអារ៉ែងញឹកពេក យប់នេះមកដល់ផ្ទះភ្ញាក់ផ្អើល ប្រពន្ធបោះជុំរុំឲ្យដូចចិត្ត គាត់ថាយប់នេះបោះជុំរុំនៅមាត់សមុទ្រប្តីសម្លាញ់ រាត្រីសួស្តី អរគុណប្រពន្ធ អរគុណកូនស្រី សំណព្វចិត្ត៕

Be the first to comment

Leave a Reply

Your email address will not be published.


*