ផ្ទះដ៏ឈើដ៏ប្រណីត ដេននី ក្វាន់ ក្រោយរៀបចំរួច ស្អាតញាក់សាច់!

ព្រះវិហារ៖ បច្ចុប្បន្ន តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ី កញ្ញា ដេននី ក្វាន់ កាន់តែមានជីវិតហាយសូរ និងប្រើប្រាស់ជីវិតយ៉ាងមានក្ដីសុខ បន្ទាប់ពីទទួលបានភាពជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនបានមកពីការខំប្រឹងប្រែងកន្លងមក។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ នាងបានបើកបង្ហាញផ្ទះថ្មីនៅតាមខេត្តធំស្កឹមស្កៃ ដែលធ្វើឡើងពីឈើសុទ្ធផងនោះ។

ដោយគេហដ្ឋានថ្មីនោះ បានសាងសង់ឡើងនៅលើដីយ៉ាងធំទូលាយ ដែលធ្វើឲ្យមហាជនស្ងើចសរសើរពីផ្ទះថ្មី តារាស្រីរូបនេះគ្រប់គ្នា ដែលផ្ទះថ្មីនាងបានចំណាយលុយយ៉ាងច្រើន ចំណែកទិដ្ឋភាពទាំងមូលនៃផ្ទះថ្មីនេះ នាងបានប្រើប្រាស់គ្រឿងសង្ហារឹមយ៉ាងប្រណីតជាច្រើនថែមទៀតផង លើសពីនេះទៅទៀត មានក្បាច់រចនាតាមបែបបុរាណ មើលទៅពិតជាស្រស់ស្អាតតែម្ដង។

ក្នុងនោះដែរ ទស្សនិកជនធ្លាប់តែបានឃើញទិដ្ឋភាពគេហដ្ឋានខាងក្រៅរបស់កញ្ញា ដេននី ក្វាន់ ដោយមុននេះបន្តិច នាងបានបើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះ ដោយមើលទៅនាងបានរៀបចំយ៉ាងទាក់ទាញ ស្រស់ស្អាត មានរបៀបរៀបរយតែម្ដង។ ជាពិសេស រាល់បន្ទប់របស់តារារូបនេះ ពិតជាធំទូលាយគួរឲ្យចង់រស់នៅ ដោយឡែក ការដេគ័រ និងរចនាម៉ូត ព្រមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងលំអរផ្សេងៗសុទ្ធសឹងតែម៉ូតបែបខ្មែរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

Be the first to comment

Leave a Reply

Your email address will not be published.


*