ឈីន រតនៈ តុបតែងឈុតកូនក្រមុំបែបនេះ ស្អាតមើលមិនចង់ស្គាល់

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងឃើញថា តារាចម្រៀងស្រីដែលស្ថិតក្នុងទ្រនំផលិតកម្មរស្មីហង្សមាស កញ្ញា ឈីន រតនៈ នៅតែអាចសាងប្រជាប្រិយភាពរបស់ខ្លួនបានកាន់តែខ្លាំងឡើងៗ និងមានអ្នកគាំទ្រជាច្រើន មានការពេញចិត្តទៅលើទេពកោសល្យច្រៀងដ៏ល្អរបស់តារារូបនេះ ពិសេសនៅពេលដែលនាងបានចូលប្រឡងនៅក្នុងកម្មវិធី I Am a Singer Cambodia ដែលទើបតែបញ្ចប់ទៅថ្មីៗនេះផ្ទាល់តែម្ដង។

លើសពីនេះទៅទៀត ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏មានរូបសម្រស់ស្អាតមិនធម្មតាដែរ ដែលជារឿយៗកន្លងមក រាល់ពេល ឈីន រតនៈ បង្ហាញខ្លួនម្ដងៗ អ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ ទៅលើស្ទាយ៍លេងខ្លួន ដែលអាចបត់បែនគ្រប់កាលៈទេសៈរបស់នាងផងដែរ​។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ឈីន រតនៈ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន នៅលើបណ្ដាញសង្គម ដោយក្នុងនោះ តារារូបនេះ បានតែងខ្លួនក្នុងឈុតកូនក្រមុំ ដែលមានការរៀបចំសម្លៀកបំពាក់ និងផាត់មុខតុបតែងយ៉ាងសមសួន រួមនឹងស្នាមញញឹមដ៏ស្រទន់របស់នាង មើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែកមើលសឹងមិនចង់ស្គាល់។

ក្នងនោះទៀតសោត បន្ទាប់ពីបានឃើញរូបជាច្រើនសន្លឹក ដែល ឈីន រតនៈ បានបង្ហោះ អ្នកគាំទ្រនាងជាច្រើន បាននាំគ្នាពោលពាក្យសរសើរជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*