មើលរាងម៉ាក់ៗ គេផង!​ ក្រោយសម្រាលកូនរួច ពេជ្រ សូលីកា បង្អួតរាង

ភ្នំពេញ៖ គ្រប់គ្នាបានដឹងហើយថា បច្ចុប្បន្ន តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បន្ទាប់ពីសម្រាលបានកូនប្រុសគួរឲ្យក្នាញ់ម្នាក់។ ក្រោយទទួលបានសមាជិកថ្មីបន្ថែមក្នុងគ្រួសារ តារាស្រីរូបនេះ តែងតែថតរូបបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ លើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានឃើញផងដែរ។

ក្នុងនោះដែរ បើទោះបី តារាស្រីរូបនេះ មានស្វាមី និងកូនរួចក៏ពិតមែន តែប្រជាប្រិយភាពនាងនៅតែខ្លាំងក្លាយ មានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទីច្រើនជាងមុនថែមទៀងផង។​ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្ផស្ស​ ក្រោយពេលសម្រាលកូនរួច ឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រស់ស្អាតផូរផង់មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ​ មិនតែប៉ុណ្ណោះ ការស្លៀកពាក់កាន់តែឆើតឆាយ និងស៊ីវិល័យជាងមុន និងមានស្ទាយ៍ឃ្យូតៗ ប្លែកៗជានិច្ច។

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាបថ្មីជាច្រើនសន្លឹកនៅអាងហែលទឹក ព្រមទាំងស្លៀកនៅឈុតប៊ីគីនី បញ្ចេញរូបរាង មើលទៅនាងនៅតែមានរាងស្អាត និងស្បែកសភ្លឺថ្លាជាងមុនផងដែរ។ លើសពីនេះទៅទៀត ហ្វេនៗធ្លាប់តែឃើញតារារូបនេះ តែងខ្លួនបែបឃ្យូតៗ តែក្រោយពេលមានកូននាងកាន់តែស្លៀកពាក់ឈុតស៊ិចស៊ីបញ្ចេញរាងយ៉ាងទាក់ទាញបែបនេះ។

តួយ៉ាង បន្ទាប់ពីហ្វេនឃើញរូបភាពជាច្រើនសន្លឹករបស់តារារូបនេះ ស្លៀកឈុតប៊ីគីនីនៅអាងហែលទឹករួច ពួកគេបានសរសើរនៅរូបរាង និងវិធីថែរក្សារាងរបស់នាងឲ្យនៅស្លីមបានដដែលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*